ព័ត៌មានជាតិ

រថយន្តព្រូសបើកបុកកង់បីពីក្រោយ បណ្ដាលឲ្យជនជាតិចិនម្នាក់រងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តព្រូសបុកកង់បីពីក្រោយ បណ្ដាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ ក្រោយពីកើតហេតុរថយន្តបង្កបើករត់គេចបាត់ស្រមោល ចំណែកឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់