ព័ត៌មានជាតិ

ផឹកស្រវឹង​ទាស់​សម្ដីគ្នា ប្អូនថ្លៃ​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​បងថ្លៃ​ពីក្រោយ បណ្ដាលឲ្យដាច់​ដៃ​ម្ខាង

ឧ​ត្ត​រ​មានជ័យ: កាលពី​វេលាម៉ោង ៧ និង៤៣នាទីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ មានករណីហិង្សាទាស់សម្ដីគ្នា រវាងបងថ្លៃ និងប្អូនថ្លៃ បណ្ដាលឲ្យមានអ្នករងរបួសយ៉ាងដំណំ ស្ថិតនៅ​ភូមិ​ជប់​គគី​កើត ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល។

ជនបង្កត្រូវជាប្អូនថ្លៃ​ឈ្មោះ​ទិ​ប ផាន់ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ទន្លេ​ស ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល បានផឹកស្រា​ស្រវឹង ក៏​ទាស់សម្ដី​គ្នា រួច​បាន​ឆក់យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​ជនរងគ្រោះឈ្មោះ ដែន សុផល ភេទ​ប្រុស អាយុ៤០ឆ្នាំ មុខរបរ​ទាហាន ​ត្រូវជាបងថ្លៃ​ពីក្រោយ ស្នាក់រស់នៅ​ភូមិឃុំកើតហេតុ​ ចំនួន២កាំបិត បណ្តាលឲ្យ​ត្រូវចំ​ក្បាល​ផ្នែក​ខាងឆ្វេង​មួយ​កាំបិត ​និង​ត្រូវចំ​ដៃ​ខាងឆ្វេង​ដាច់​ដៃ​​ធ្លាក់​ដល់​ដី ៕

មតិយោបល់