កណ្ដាលៈ កាលពីវេលាម៉ោង ២១ និង៣០នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានករណីហិង្សា បណ្ដាលឲ្យមានមនុស្សរងរបួស។
ជនរងគ្រោះឈ្មោះ ខាន់ សុធា ភេទស្រី អាយុ ៤១ ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ទីលំនៅភូមិ-ឃុំកើតហេតុ។ ចំណែកជនសង្ស័យ
ឈ្មោះ ធាម វុទ្ធី ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
ផលប៉ះពាល់
-ជនរងគ្រោះ រងរបួសស្នាមជាំនៅភ្លៅស្តាំ ០១ កន្លែង
– ខូចខាតធ្លុះធ្លាយជញ្ជាំង ធ្វើពីស័ង្កសីមួយផ្ទាំង បែកពាងទឹក ០១ កូនស្វាយ ០១ ដើម និងខូចខាតសម្ភារៈមួយចំនួនទៀត) ។
វត្ថុតាងចាប់យក
១-ដុំឥដ្ឋ ០២ ដុំ
២-ដំបងឬស្សី ០២ កំណាត់
៣-កាំភ្លើងស្នប់បាញ់គ្រាប់កង់ ០១
៤-គ្រាប់កង់មួយចំនួន
ដំណើររឿង៖ នៅវេលាម៉ោង១៨ និង៣០នាទីថ្ងៃកើតហេតុឈ្មោះខាន់ សុខរី ជាម្តាយជនសង្ស័យ បានមកលេងផ្ទះប្អូនស្រី (ជនរងគ្រោះ) ដោយប្អូនស្រី បានឃាត់ឲ្យនៅសម្រាកផ្ទះជាមួយខ្លួនមួយយប់។ លុះដល់វេលា២១ និង៣០នាទីយប់ថ្ងៃដដែល ជនសង្ស័យ បានជិះកង់មកពីផ្ទះ នៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ឆ្ពោះទៅផ្ទះម្តាយមីង (ជនរងគ្រោះ) នៅភូមិព្រែកតាគង់ ឃុំព្រែកតាមាក់ មកហៅម្តាយឲ្យទៅដេកនៅផ្ទះវិញ តែគាត់មិនព្រម
ទៅទេ ពេលនោះជនរងគ្រោះ បានជេរជនសង្ស័យថា«…….» ធ្វើឲ្យមានទាស់ពាក្យសម្ដីគ្នា។ ពេលនោះជនសង្ស័យ បានយកដំបងឬស្សី រុកតាមរនាបផ្ទះ ត្រូវចំភ្លៅស្តាំរបស់ជនរងគ្រោះ បណ្តាលឲ្យរងរបួសស្នាមជាំមួយកន្លែង បន្ទាប់មកជនសង្ស័យ បានទៅផ្ទះរបស់ខ្លួន យកកាំភ្លើងខ្យល់បាញ់គ្រាប់កង់ និងដាវមកផ្ទះជនរងគ្រោះ ហើយបានបាញ់ទៅលើអ្នកនៅលើផ្ទះ តែមិនត្រូវ រួចយកដាវកាប់បំផ្លិចបំផ្លាញដើមស្វាយរបស់ជនរងគ្រោះមួយដើម បន្ទាប់មកស្ទុះយកដុំឥដ្ឋជាច្រើនគប់ទៅត្រូវជញ្ជាំងផ្ទះ
របស់ជនរងគ្រោះ បណ្តាលឲ្យធ្លុះធ្លាយខូចខាត និងទៅត្រូវជញ្ជាំងខាងក្នុង ធ្លុះធ្លាយ បែកបាក់ខូចខាតសម្ភារៈមួយចំនួនទៀត។
ភ្លាមនោះជនរងគ្រោះ បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ ឲ្យជួយអន្តរាគមន៍ និងដាក់ពាក្យបណ្តឹង ប៉ុន្តែជនសង្ស័យ បានរត់គេចខ្លួនបាត់។
រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលម៉ោង១០ និង០០នាទីព្រឹក សមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនឈ្មោះធាម វុទ្ធី បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធី៕
មតិយោបល់