ព័ត៌មានជាតិ

បទ​ឈប់​បាញ់​គ្នា​មួយ រវាង​ពួក​ទាម​ទារ​បំបែក​រដ្ឋ និងរដ្ឋាភិបាល​អ៊ុយក្រែន ចូល​ជាធរមាន​ហើយ

រុស្ស៊ីៈ បទ​ឈប់​បាញ់​គ្នា​មួយ​ ក្នុង​តំបន់​ខាង​កើត​​ប្រទេស​អ៊ុយក្រែន​ ក្នុងគោល​បំណង​បញ្ឈប់​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋាភិបាល​អ៊ុយក្រែន ​និង​ពួក​ទាម​ទារ​បំបែក​រដ្ឋ​ ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ បាន​ចូល​ជាធរមាន​ហើយកាល​ពី​ថ្ងៃ​ចន្ទ។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក​ Sergei Lavrov​ រដ្ឋ​មន្រ្តីការ​បរទេស​រុស្ស៊ី បាន​ប្រកាសកិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​ ក្នុង​ទីក្រុង​មុយនិច​ ដោយឲ្យ​ ​ភាគីទាំង​២ ​ត្រូវ​តែ​គោរ​ព​កិច្ច​ព្រមព្រៀង ​​នឹង​ដក​កាំ​ភ្លើង​ធន់​ធ្ងន់​ចេញ​ពី​សមរភូមិ​ជួរ​មុខ។

លោក ​Alexander Hug ​ប្រធាន​បេសកម្មអង្គការ​​ឃ្លាំ​មើល សម្រាប់សន្តិសុខ​ និង​កិច្ច​សហប្រតិបត្តិការ​នៅ​អឺរ៉ុប ​និយាយ​ថា​ ឧបទ្ទវហេតុការ​ប្រយុទ្ធ​គ្នា​ ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ច្រើន ប្រជាជននិងរស់ដោយភាពសុខសាន្ត
ក៏ប៉ុន្តែលោក Hug​ បាន​ព្រមាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ការផ្ទុះ​ឡើង​នៃ​ការប្រយុទ្ធ​គ្នា អាច​កើត​មានទ្បើងវិញ ដោយសារតែ​ភាគីទាំងពីមិនទាន់ដកអាវុធ​ធុន​ធ្ងន់នៅឡើយ​។

សូមជំរាបថា​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ពួក​មន្រ្តី​អ៊ុយក្រែន​ បាន​ព្រមាន​ថា ​បទ​ឈប់​បាញ់​គ្នា​ ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់នៅឡើយ៕

មតិយោបល់