ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ហិ​ង្សា​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ម្នាក់

​ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ហិង្សា​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ម្នាក់​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ នៅ​ក្នុងភូមិ​ក្បាលដំរី​ទី​២​ សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​១៩​និង​០០​នាទី​យប់​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០២០​ ។​

​មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ឲ្យ​ដឹង​ថា​៖​ ជនសង្ស័យ​ឈ្មោះ​ លន់​ រស្មី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​រត់​តុ​តុ​ស្នាក់​នៅ​ ភូមិ​ត្រពាំង​ជ្រៃ​ សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ​ រឿ​ន​ តុលា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅ​ សង្កាត់​ចោម​ចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ។​ វត្ថុ​តាង​រួម​មាន​៖​ ១)​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1B​ 4942​ ។​ ២)​ ដែក​រនាប​ប្រវែង​ ៥០​ស​.​ម​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ រីឯ​ជន​រង​គ្រោះ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

មតិយោបល់