ព័ត៌មានជាតិ

មេរោគរាតល្បាតក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺត្រូវបានសមត្ថកិច្ចបង្រ្កាបបាន១១នាក់ដកហូតសម្ភារៈរបស់ជនរងគ្រោះម៉ូតូ០៦គ្រឿងរួមជាមួយវត្ថុតាងមួយចំនួនទៀត

កំពង់ស្ពឺៈ ក្រុមចោរប្លន់ម៉ូតូឆ្លងដែនអស់លក្ខណ៍ត្រូវបានជំនាញព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីប្លន់យកម៉ូតូកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទីព្រឹកនៅផ្លូវលំភូមិក្បាលអូឃុំព្រះស្រែស្រុកឧដុង្គតាមការបំភ្លឺពីជនរងគ្រោះចោរប្លន់ម៉ូតូមានគ្នា០៤នាក់ជិះម៉ូតូ២គ្រឿងឈ្មោះឡូញលីភេទប្រុសអាយុ៥០ឆ្នាំនៅភូមិឃុំកេីតហេតុមុខរបរកសិករ។

ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិតអគ្គស្នងការនគរបាលជាតិឯកឧត្ដម វ៊ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្តការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធស្រុកឧដុង្គម្ចាស់ករណីនគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាក្រុមចោរប្លន់និងខ្សែរយៈបណ្ដាញក្រុមដង្កូវសង្គមជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ១១នាក់មេក្លោងនិងអ្នកសមគំនិតដកហូតបានម៉ូតូ៦គ្រឿងរកឃេីញម្ចាស់(ជនរងគ្រោះម៉ូតូ០៣គ្រឿង)។
ជនល្មើសបង្រ្កាបថៃ្ងដំបូងចំនួន៥នាក់៖
១.ឈ្មោះស៊ុនសុវណ្ណារ៉ាហៅឃីមភេទប្រុសអាយុ១៧ឆ្នាំនៅភូមិទួលពង្រឃុំស្វាយស្រុកសាមគ្គីមានជ័យកំពង់ឆ្នាំង។២.ឈ្មោះសេងសុភក្តិភេទប្រុសអាយុ១៧ឆ្នាំនៅភូមិខ្យាងឃុំស្វាយស្រុកសាមគ្គីមានជ័យកំពង់ឆ្នាំង។៣.ឈ្មោះសុងវ៉ានភេទប្រុសអាយុ២០ឆ្នាំនៅភូមិគន្ថំឃុំវាលពន់ស្រុកថ្ពងកំពង់ស្ពឺ។៤.ឈ្មោះសុខសំជុនភេទប្រុសអាយុ២៥ឆ្នាំនៅភូមិផ្សារត្រាចឃុំលង្វែកស្រុកកំពង់ត្រឡាចកំពង់ឆ្នាំង។៥.ឈ្មោះម៉ាន់ហៃភេទប្រុសអាយុ២៥ឆ្នាំនៅភូមិផ្សារត្រាចឃុំលង្វែកស្រុកកំពង់ត្រឡាចកំពង់ឆ្នាំង។ដកហូតម៉ូតូចំនួន៤គ្រឿងដាវ១ដើមទូរស័ព្ទដៃ៣គ្រឿងនិងម្សៅក្រាមសង្ស័យគ្រឿងញៀន៣កញ្ចប់។ម៉ូតូហុងដាសេ១២៥ស៊េរី២០១៩ពណ៌ខ្មៅ1គ្រឿងម៉ូតូzoommerXពណ៌លឿង១គ្រឿងម៉ូតូនិចពណ៌សម៉ូតូហុងដាសេ១២៥ស៊េរី២០១៩ពណ៌ខ្មៅ១គ្រឿង។
ជនល្មើសបង្រ្កាបនៅថៃ្ងបន្ទាប់ចំនួុន៦នាក់៖
១.ឈ្មោះម៉ាត់គ្រីមភេទប្រុសអាយុ២៨ឆ្នាំនៅភូមិទួលឃុំឈូកសស្រុកកំពង់ត្រឡាចកំពង់ឆ្នាំង។២.ឈ្មោះវ៉ាតវ៉ូហៅធុងភេទប្រុសអាយុ១៨ឆ្នាំនៅភូមិថ្មីខ្មែរឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ៏យកំពង់ឆ្នាំង។៣.ឈ្មោះអ៊ីមផល្លីភេទប្រុសអាយុ១៨ឆ្នាំនៅភូមិតាំងក្រងឃុំស្វាយជុកស្រុកសាមគ្គីមានជ័យកំពង់ឆ្នាំង។៤.ឈ្មោះម៉ាចភ័ក្ត្រាភេទប្រុសអាយុ១៧ឆ្នាំនៅភូមិ+ឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យកំពង់ឆ្នាំង។៥.ឈ្មោះម៉ាំរស្មីភេទប្រុសអាយុ១៨ឆ្នាំនៅភូមិខ្មែរថ្មីឃុំត្បែងខ្ពស់ស្រុកសាមគ្គីមានជ័យកំពង់ឆ្នាំង៦.ឈ្មោះថាពៅភេទប្រុសអាយុ២០ឆ្នាំនៅភូមិព្រៃញៀបឃុំឈូកសស្រុកកំពង់ត្រឡាច(ឃាត់ក្នុងរង្វង់កិច្ចប្រតិបត្តិការ)។ដកហូតម៉ូតូ២គ្រឿងម៉ូតូម៉ាកនិចពណ៌ខ្មៅម៉ូតូហុងដាសេ១២៥ឆ្នាំ២០១៩ពណ៌ខ្មៅប្លន់កាលពីថៃ្ង(23.01.2020ឈ្មោះវ៉ាតវ៉ូ.អ៊ីមផល្លី.ម៉ាចភក្រ្តា.ម៉ាំរស្មីទាំងបួននាក់រួមគ្នាធ្វើសកម្មភាពប្លន់ជនរងគ្រោះដោយស្ទាក់វាយតែម្ដង)។

នេះជាយុទ្ធនាការក្ដៅលើកទី២ក្នុងអំឡុងមួយខែចុងឆ្នាំ២០១៩ដើមឆ្នាំ២០២០សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបង្រ្កាបក្រុមចោរប្លន់(កាំបិតផ្គាក់)និងក្រុមធាក់ស្ទាក់ប្លន់ម៉ូតូតាមផ្លូវលំផ្លូវជាតិមួយចំនួនក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នមុខសញ្ញាជាក្រុមចោរប្លន់ទាំង១១នាក់ត្រូវជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់