កំពង់ចាមៈ ថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០ នាទី មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ១ខ្នង បានកើតឡើង នៅចំណុចភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ម្ចាស់ផ្ទះឈ្មោះ ណាង គឹមលាង ភេទស្រី អាយុ៦៤ឆ្នាំ ជាតិខ្មែរ (មេម៉ាយ) ។ អគ្គិភ័យកើតឡើង បណ្ដាលឱ្យបាត់បង់ និងខូចខាតសម្ភារៈមានដូចជា៖ ផ្ទះមានទំហំទទឹង ៦x១០ ម៉ែត្រ ,បាត់បង់សម្ភារៈនិង ឯកសារមួយចំនួន ។ ករណីនេះមិនបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះឡើយ ។
មូលហេតុ៖ បណ្ដាមកពីឆ្លងចរន្តអគ្គិសនី ។
ក្រោយពីទទួលព័ត៌មានពីករណីអគ្គិភ័យ ភ្លាមនោះលោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម បានដឹកនាំកងកម្លាំងទាំងបី ដោយមានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសឹករងស្រុកកំពង់សៀម ។ ចុះធ្វើការអន្តរាគមន៍ផ្ទាល់ និងបានពន្លត់អគ្គិភ័យរលត់ជាស្ថាពរ ដោយបានប្រើប្រាស់ឡានពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងឡានពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋានមានចំនួនសរុប០៤គ្រឿង និងប្រើប្រាស់ទឹកអស់០៦ រថយន្ត ។
- រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម០១គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត ។
- រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ រថយន្ត៕
មតិយោបល់