ព័ត៌មានជាតិ

សាហាវណាស់! ឈប់ម៉ូតូរង់ចាំបងចូលបន្ទប់ទឹក ត្រូវរថយន្តបុករះ ស្លាប់ម្នាក់ និងរបួស ៣នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៤ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករះបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង ៣នាក់ទៀតរងរបួស។

ភ្លាមៗនោះ រថយន្តបង្ក បានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោល បន្សល់ទុកផ្លាកលេខរថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ និងស្រាវជ្រាវ ចាត់ការតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

សូមបញ្ជាក់៖ ជនរងគ្រោះដែលស្លាប់ អំទ្បុងពេលកើតហេតុ បានឈប់ម៉ូតូឈរតាមផ្លូវ រង់ចាំបងចូលបន្ទប់ទឹក នៅកន្លែង Mart មួយ ខណ:នោះ មិនដឹងរថយន្តចេញមកពីណាទេ ស្រាប់តែមកបុករះស្លាប់តែម្ដង។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់