ព័ត៌មានជាតិ

បុរសជនជាតិអាមេរិកម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល

ព្រះសីហនុ: បុរសជនជាតិអាមេរិកម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់លើក្រែពូក ក្នុងបន្ទប់ជួលស្ថិតនៅម្តុំផ្លូវ ទួលខ្សាច់ក្រុមទី27 ភូមិ2 សង្កាត់4 ក្រុងព្រះសីហនុ កាលពីវេលាម៉ោង ១២ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយបានរាយការណ៍ទៅដល់សមត្ថកិច្ចឲ្យចុះមកពិនិត្យនៅកន្លែងកើតហេតុ។

សាកសពបុរសជនជាតិអាមេរិកនោះ មានឈ្មោះ SHANKLE RICHARD CHARLES អាយុ៤៩ឆ្នាំ កើតថ្ងៃទី14/02/1967 កាន់លិខិតឆ្លងដែនលេខ 446694058 សុពលភាពថ្ងៃទី 09/04/2019។ ជនរទេសរូបនោះ បានមកជួលផ្ទះឈ្មោះ ឡាក់ ណារិន ភេទប្រុស អាយុ៤៩ឆ្នាំ សញ្ជាតិខ្មែរ ស្ថិតនៅកន្លែងកើតហេតុខាងលើតាំងពី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦មកម្លេះ។

បើតាមការពិនិត្យរបស់គ្រូពេទ្យ និងមន្រ្តីជំនាញបច្ចេកទេសវិទ្យាសាស្រ្ត បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង។ បច្ចុប្បន្នសាកសព ត្រូវបានបញ្ជូនទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំគ្រួសារ និងស្ថានទូតមកចាត់ចែងបន្ត៕

photo_2016-11-06_16-26-17

photo_2016-11-06_16-26-16

មតិយោបល់