បាត់ដំបងៈ កាលពីវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ស្ថិតក្រុមទី២៣ ភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល បាត់ដំបង មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួនក្រោយប្រពន្ធរត់ចោល។
ជនរងគ្រោះឈ្មោះ ញើង ផល្លា ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានបានយកកូនអាយុ ៣ ឆ្នាំទៅផ្ញើរជាមួយអ្នកជិតខាងឲ្យជួយមើល ហើយខ្លួនដើរផ្ទះវិញបាត់ទៅ លុះដល់ម៉ោង ១១ និង ២០នាទីមិនឃើញជនរងគ្រោះទៅយកកូន អ្នកជិតខាងក៏ពឹងឲ្យគេទៅតាមបែរជាឃើញជនរងគ្រោះចងកសម្លាប់ខ្លួននឹងដើមស្វាយខាងលិចផ្ទះស្លាប់បាត់ទៅហើយ បន្ទាប់មកមានការភ្ញាក់ផ្អើលឆោឡោយ៉ាងខ្លាំង និងបានរាយការជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកសោល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយចងកប្រាកដមែន និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកកូនជនរងគ្រោះក៏ប្រគល់ឲ្យគ្រួសារយកទៅមើលថែដែរ៕


មតិយោបល់