ព័ត៌មានជាតិ

ស្រវឹងជោគ​តណ្ហា​ដល់ក ចាប់រំលោភ​កូនស្រី​ម្ចាស់ខារ៉ាអូខេ បានសម្រេច​

ភ្នំពេញ៖ យុវជនស្រវឹង​ជោគជាំម្នាក់​ តណ្ហា​​ឡើងក ​ចូលច្រៀង​ខារ៉ាអូខេ ហើយឃើញ​ក្មេងស្រី​​ស្អាតជាកូន​ម្ចាស់ខារ៉ាអូខេ​ទំនង​ ក៏ចូលទៅចាប់រំលោភ​ដើម្បីសម្រេច​បំណងផ្លូវភេទរបស់ខ្លួន ។ ហេតុការណ៍​ ​តណ្ហាឡើង ចាប់រំលោភក្មេងស្រីនេះ ​បានកើតឡើង​កាលពីថ្ងៃទី ១១ ​ខែ ឧសភា ឆ្នាំ ២០១៤ វេលាម៉ោង ១១ និង ៣០ នាទី នៅសង្កាត់ កាកាប ខណ្ឌ ពោធិ៍​សែនជ័យ​។​

ជនល្មោភកាម ឈ្មោះ ច័ន្ទ ដារ៉ា អាយុ ២៣ ឆ្នាំ មុខ​របរជាកម្មកររោងចក្រ មានទីលំនៅ​ផ្ទះលេខ ៤២ សង្កាត់ ផ្សារដេប៉ូទី ១ ខណ្ឌ ទួលគោក បានឃាត់ខ្លួន នៅវេលាម៉ោង ២ រំលង​អធ្រាត្រ ឈាន​ចូលថ្ងៃទី ១២ ខែ ឧសភា បន្ទាប់ពីក្មេងស្រី រងគ្រោះឈ្មោះ ប.ធ.រ អាយុ ១៣ ឆ្នាំ ​ជាសិស្ស ​បានរាយការណ៍ប្រាប់ឪពុកខ្លួន។​

បើតាមសម្តី​របស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា ជនសង្ស័យ ខាងលើ នេះ ​បានបើកទ្វារបន្ទប់នាង ដែលមិនបានចាក់សោ ​ខណៈដែលនាង​ដេកនៅជាន់ទី ១ តែម្នាក់ឯង ហើយជនសង្ស័យខាងលើ បាន​ចូលទៅរំលោភ​រហូតដល់បានសម្រេច បើទោះបីជានាង ខិតខំរើ​បម្រះ និងស្រែក​ឲ្យគេជួយក៏ដោយ ។ ក្រោយការរំលោភ​ជនសង្ស័យ មិនបាន​ទៅណា​នោះទេ នៅតែបន្តច្រៀង​ខារ៉ា​អូខេដដែល ​ឆ្លៀតឱកាស​នេះខ្លួនក៏បានចូលទៅរាយការណ៍ប្រាប់ឪពុក​នៅជាន់ក្រោម។​
ក្រោយការ​ឃាត់ខ្លួន និងចង្អុលបង្ហាញមុខពី ក្មេងស្រីរងគ្រោះ ​ជនសង្ស័យខាងលើ ត្រូវបាន​ឪពុកនារីរងគ្រោះឃាត់ខ្លួន ជនសង្ស័យ ប្រគល់​ឲ្យសមត្ថកិច្ច ហើយគេក៏បានសារភាពថា ពិតជាបានចាប់រំលោភក្មេងស្រីនោះ ប្រាកដ​មែន​៕​
Rape

មតិយោបល់