ព័ត៌មានជាតិ

សង្ស័យមានវិបត្តិផ្លូវចិត្ត បុរសម្នាក់ ចង.កសម្លាប់ខ្លួន ក្នុងក្នុងសួនវឌ្ឍន២ នៅខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៨ និង២០នាទី ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ
មានករណីភ្ញាក់ផ្អើលប្រទះឃើញបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ក្នុងសួនវឌ្ឍន២។

ជនរងគ្រោះឈ្មោះ ពឿន ប៉ែន ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរជាកម្មករសំណង់ ស្រុកកំណើតខេត្តកំពង់ធំ មូលហេតុ សង្ស័យមានវិបត្តិផ្លូវចិត្ត។

ខណៈពេលនេះ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ និងធ្វើកោសល្យ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់