ព័ត៌មានជាតិ

រថយន្តកូរ៉េបុកគោយន្តកន្ត្រៃពេញទំហឹង ក្រឡាប់ធ្លាក់ផ្លូវ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

កំពង់ស្ពឺ: វេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េនិងគោយន្តកន្ត្រៃ ស្ថិតភូមិត្រោកលាក់ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក កូរ៉េ ពាក់ផ្លាកលេខ កំពត 3A-0111 ពណ៌ខៀវ ២តោនកន្លះ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចខាងលើបានបុកជាមួយគោយន្តកន្ត្រៃ បើកបរដោយឈ្មោះ ហន ហ៊ីម ភេទប្រុស អាយុ ៥០ ឆ្នាំ រស់នៅភូមិគាម្មនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយនៅពេលក្រោយ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់