កំពង់ឆ្នាំងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ករណីហិង្សាដោយចេតនាកើតឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២:៣០នាទី នៅចំណុចផ្ទះឈ្មោះ ស៊ុក សូយ ស្ថិតក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ បង្កឡើងដោយជនល្មើសឈ្មោះ សូយ សីហា ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានយកកាំបិតកកុកកាប់ទៅលើឈ្មោះ គិត ម៉េង ភេទប្រុស អាយុ ៤២ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្ន នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ចំកណ្ដាលក្បាលរងរបួសស្រាល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចាត់កម្លាំងជំនាញកសាងសំនុំរឿងតាមនីតិវិធី និងបានធ្វើការឃាត់ខ្លួនជនល្មើសខាងលើ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមផ្លូវច្បាប់ ៕
មតិយោបល់