ព័ត៌មានជាតិ

ចុម! កម្លាំងនគរបាលរកឃើញសារធាតុញៀន ៥កញ្ចប់ ក្នុងអាវទ្រនាប់ស្រ្តីម្នាក់ និងឃាត់ខ្លួនជនសង្ស័យ ៧នាក់ ជួញដូរ នឹងប្រើប្រាស់

កណ្តាល: យ៉ាងហោចណាស់ជនសង្ស័យប្រុស្រី ៧នាក់ ត្រូវបានឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនដែលហេតុការណ៍និងកើតឡើង
នៅថ្ងៃទី២៧ ខែមករាឆ្នាំ២០២០ វេលាម៉ោង ៤​និង១៥នាទី ចំណុចភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យមានគ្នាចំនួន ៧នាក់ ស្រី ៣នាក់ រត់គេចខ្លួន ០១ប្រុស
១/ឈ្មោះ ឡៅ ម៉ុម ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
២/ឈ្មោះ ទេព វិមាន ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹង២ ឃុំសំរោង ធំស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។
៣/ឈ្មោះ រស់ ឃៀង ភេទប្រុស អាយុ ២៥ឆ្នាំ ភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
៤/ឈ្មោះ អាង ពិសិដ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
៥/ឈ្មោះ សេក សូវៀត ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
៦/ឈ្មោះ រស់ ស្រីតូច ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិបេង ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង (ឃាត់ខ្លួន)។
៧/ឈ្មោះ ទេព ប្រណិត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិត មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (រត់គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមព៌ណសថ្លាសង្ស័យ ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ៥កញ្ចប់តូច
-ទូរស័ព្ទម៉ាកNOKIAអិនចុចពិល ១គ្រឿងពណ៌ខៀវលាយខ្មៅ
-កូនកន្ត្រៃចំនួន០៣
-អាវទ្រនាប់ចំនួន០១
-សម្ភារៈវេចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ដំណើររឿង៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងធំ បានសហការជាមួយ កម្លាំងជំនាញប្រឆាំង បទល្មើសគ្រឿងញៀន ល្បាតក្នុងភូមិសាស្រ្ត ឃុំសំរោងធំ ក៏ប្រទះឃើញ ជនសង្ស័យកំពុងផឹងស៊ីនៅក្រោមផ្ទះរបស់ជនសង្ស័យ
មានគ្នាចំនួន ៧នាក់ខាងលើ ទទួលពេលនោះឈ្មោះ ទេព ប្រណិត ភេទប្រុស
ឃើញកម្លាំងសមត្ថកិច្ច ក៏រត់គេចខ្លួនបាត់ រួចកម្លាំងសមត្ថកិចមានការសង្ស័យចូលទៅសួរនាំ និងរាយការណ៍ជូនលោកអធិការ ដើម្បីបង្កើតគណៈ
កម្មការឆែកឆេរផ្ទះរបស់ឈ្មោះ ឡៅ ម៉ុម ភេទស្រី ពេលទទួលបានការអនុញ្ញាតិពីលោកអធិការដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍សំរោងធំ បានបង្កើត
គណៈកម្មការចម្រុះរកឃើញថ្នាំញៀនម៉ាទឹកកកចំនួន ០៥កញ្ចប់តូច ក្នុងអាវទ្រនាប់របស់ឈ្មោះ ឡៅ ម៉ុម ភេទស្រី ដាក់នៅលើតុក្បែរមាត់ទ្វារ
បន្ទប់ក្រោមផ្ទះបន្លំជាមួយសម្លៀកបំពាក់ផ្សេងទៀត និងសម្ភារៈវិចខ្ចប់និងប្រើប្រាស់ថ្នាំញៀន
មួយចំនួននៅក្នុងផ្ទះរបស់ឈ្មោះ ឡៅ ម៉ុម ក្រោយពេលឆែកឆេររួចកម្លាំងសមត្ថកិច្ចនាំខ្លួនជនសង្ស័យទាំង ០៦នាក់ មកប៉ុស្តិ៍សំរោងធំដើម្បីសួនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ៥កញ្ចប់តូចនេះជារបស់ឈ្មោះ ទេព ប្រណិត ភេទប្រុស(កូនបង្កើត)របស់ខ្លួនបានខ្លួនកាន់លក់បន្ត ចំណែកជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន ។

ក្រោយពីសួរនាំចប់ បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសាកសួរ និងបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់