ព័ត៌មានជាតិ

កំពុងផឹកស៊ីឃើញសមត្ថកិច្ចរត់គេចខ្លួន ត្រូវកម្លាំងជំនាញចាប់វាយខ្នោះ

កណ្តាល: កាលពីវេលាម៉ោង ៤ និង ២០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ក្នុងចំណោម៧នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យចំនួន៧ នាក់រួមមាន៖
១/ឈ្មោះ ឡៅ ម៉ុម ភេទស្រី អាយុ ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
២/ឈ្មោះ ទេព វិមាន ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
៣/ឈ្មោះ រស់ ឃៀង ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
៤/ឈ្មោះ អាង ពិសិដ្ឋ ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
៥/ឈ្មោះ សេក សូវៀត ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។
៦/ឈ្មោះ រស់ ស្រីតូច ភេទស្រី អាយុ ២១ ឆ្នាំ មានទីលំនៅភូមិបេង ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង (ឃាត់ខ្លួន)។
៧/ឈ្មោះ ទេព ប្រណិត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិត មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (រត់គេចខ្លួន)។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៥កញ្ចប់តូច
-ទូរស័ព្ទម៉ាក NOKIA អិនចុចពិល០១គ្រឿង ពណ៌ខៀវលាយខ្មៅ
-កូនកន្ត្រៃចំនួន០៣
-សម្ភារ:វិចខ្ចប់និងប្រើប្រាស់សារធាតុញៀនមួយចំនួន។

ដំណើររឿង៖ នៅវេលាកើតហេតុ កម្លាំងជំនាញបានចុះល្បាតក្នុងភូមិសាស្ត្រក៏ប្រទះឃើញក្រុមជនសង្ស័យកំពុងអង្គុយផឹកស៊ីជាមួយគ្នាក្រោមផ្ទះឈ្មោះ ឡៅ ម៉ុម ហើយឈ្មោះ ទេព ប្រណិត គ្រាន់តែឃើញកម្លាំងសមត្ថកិច្ចភ្លាមរត់គេចខ្លួនបាត់ មានការសង្ស័យសមត្ថកិច្ចបានចូលទៅសួរនាំនិងរាយការជូនសោកអធិការ ដើម្បីធ្វើការឆែកឆេររកឃើញសារធាតុញៀនចំនួន៥កញ្ចប់តូច និងសម្ភារ:ប្រើប្រាស់និងវិចខ្ចប់មួយចំនួន បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ដើម្បីធ្វើការសួរនាំ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕

មតិយោបល់