កោះកុងៈ យោងតាមផេក កងរាជអាវុធហត្ថខេត្តកោះកុង បានឲ្យដឹងថា កាលពីថៃ្ងទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៤ និង ០០នាទី អាវុធហត្ថបានធើ្វការអប់រំណែនាំប្រជាពលរដ្ឋ បង្ហោះសារតាមបណ្តាញសង្គម ក្លែងក្លាយ បង្កចលាចល ពាក់ព័ន្ធបញ្ហាកាឆ្លង វីរុស កូរូណា។
ក្រោយពីមានការបង្ហោះសារតាមរយៈបណ្តាញសង្គមFacebook កាលពីវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ម្ចាស់អាខោនឈ្មោះ ជុន ចិន (ដែលបានសរសេរសារថា នៅតារាសាគរមានអ្នកកើតជំងឺមេរោគ កូរ៉ូណា វីរូសហើយ) ពត៌មាននេះជាពត៌មានមិនពិត ។កម្លាំង អាវុធហត្ថស្រុកបានធ្វើការនាំខ្លួន ឈ្មោះ ជុន ចិន ភេទ ប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅភូមិព្រែកស្មាច់ ឃុំកោះសេ្តច ស្រុកគីរីសាគរ ខេត្តកោះកុង ម្ចាស់អាខោនខាងលើធ្វើការសាកសួរ ឆ្លើយបំភ្លឺហើយអប់រំណែនាំ ឲ្យកែសំរួលព័ត៌មាន បកស្រាយបង្ហោះសារកែសំរួលខ្លឹមសារឡើងវិញ រួចធ្វើកិច្ចសន្យាឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕
មតិយោបល់