ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចការដ្ឋានសំណង់ស្ពានអាកាសចោមចៅ ស្ថិតភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានករណីបុរសម្នាក់ឡើងទៅលើដងសន្ទូចការដ្ឋាន រង់ចាំមើលផ្លូវប្រពន្ធ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ជនរងគ្រោះឈ្មោះ រួន ឈីត អាយុ ៣១ ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
ដំណើររឿង៖ ក្រោយកើតហេតុជនរងគ្រោះបានរៀបរាប់ថា ខ្លួនមានកូន២នាក់ ដោយសារជីវភាពលំបាកគាត់ក៏ទៅធ្វើការនៅប្រទេសថៃ តែបែរជាត្រូវប្រពន្ធសុំលែងលះ និងយកកូនទៅបាត់អស់ ចំនួន៣ឆ្នាំមកហើយ ទាំងមិនដែលមានរឿងអ្វីសោះក្នុងគ្រួសារ បន្ទាប់មកគាត់បានមកធ្វើការនៅភ្នំពេញជាជាងសំណង់ ហើយព្យាយាមសម្រុះសម្រួលគ្នាជាមួយប្រពន្ធ រួចមកប្រពន្ធឲ្យរង់ចាំសិនទើបព្រឹកនេះ ខ្លួនត្រេកអរពេកក៏ឡើងទៅលើដងសន្ទូចដើម្បីចាំមើលប្រពន្ធ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង នាំខ្លួនបុរសខាងលើទៅប៉ុស្តិ៍នគរបាល ឲ្យហូបបាយហូបទឹកហើយ សាច់ញាតិក៏មកដល់និងប្រាប់ថាគាត់មានបញ្ហាគ្រួសារនិងសុំយកទៅស្រុកកំណើតវិញ៕
មតិយោបល់