ព័ត៌មានជាតិ

ករណីម៉ូតូបុកម៉ូតូ បណ្ដាលឲ្យមនុស្ស ៤នាក់ រងរបួសធ្ងន់ស្រាល នៅខេត្តក្រចេះ

ក្រចេះ: នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧និង៥នាទីព្រឹក ស្ថិតតាមបណ្ដោយផ្លូវលេខ២៧៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងម៉ូតូបុកម៉ូតូ ចំណុចមុខសាលាបឋមសិក្សាព្រះគ្រូគឹមឯម ស្ថិតក្នុងភូមិព្រែកប្រសព្វកណ្តាល ឃុំ/ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ករណីនេះ បណ្ដាលឲ្យមនុស្សចំនួន ៤នាក់ រងរបួសធ្ងន់ ២នាក់ប្រុស រងរបួសស្រាល ២នាក់ប្រុស ក្រោយពេលកើតជនរងគ្រោះត្រូវបាន បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងតាមនីតិវិធីដោះស្រាយពេលក្រោយ៕

មតិយោបល់