ព័ត៌មានជាតិ

ស្មានតែជ្រៅ ខំលោតដាំដូង! បុរសវ័យ ៣០ឆ្នាំម្នាក់ ជាភ្ញៀវទេសចរណ៍ លោតដាំដូងចូលសមុទ្របុកខ្សាច់ បណ្ដាលឲ្យរងរបួសធ្ងន់

ព្រះសីហនុៈ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ វេលា ម៉ោង ៧និង៣០នាទីយប់ ឆ្នេរទ្បងប៊ីច ភូមិសុខសាន្ត សង្កាត់/ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានបុរសភ្ញៀវទេសចរម្នាក់ អាយុ ៣០ឆ្នាំ ជាខ្មែររស់នៅបរទេស បានរងរបួសធ្ងន់ត្រង់ក និងស្មាខាងស្តាំហើយត្រូវបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។

យោងតាមប្រភពព័ត៌មានពីលោក សួស ផាន់ណា អាយុ ៦២ឆ្នាំ ដែលជាម្ចាស់ទូកបានប្រាប់សមត្ថកិច្ចថា នៅម៉ោងប្រហែល ១រសៀលជនរងគ្រោះ
ព្រមទាំងមិត្តភ័ក្តជាជនបរទេសចំនួន ៦នាក់ទៀត ស្រី ៣នាក់ បានជួលទូកកន្ទុយវែងដឹកភ្ញៀវទេសចររបស់លោកទៅមើលផ្កាថ្ម និងស្ទូចត្រី ។
ម្ចាស់ទូកបានបន្តទៀតថា នៅវេលាម៉ោង ៦និង៣០នាទីជិតយប់ ពេលទូកចតនៅក្បែរឆ្នេរ ជនរងគ្រោះបានលោតដាំដូងចូលសមុទ្រដោយនឹកស្មានថា ទីនោះមានទឹកជ្រៅ ចៃដន្យក៏បុកនឹងខ្សាច់បណ្តាលឲ្យរងរបួសត្រង់ ក និងស្មាខាងស្តាំធ្ងន់ធ្ងរតែម្តង ៕

មតិយោបល់