ព័ត៌មានជាតិ

បុរសម្នាក់មានវិបត្តិគ្រួសារ ដើរទៅលោតទឹកពីលើស្ពានព្រះមុនីវង្សថ្មី ប៉ុន្តែចេះហែលទើបមិនបណ្ដាលឲ្យលង់ឡើយ

ភ្នំពេញៈ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១២និង៤០នាទីរសៀល ចំណុចស្ពានព្រះមុនីវង្សថ្មី សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេច។

បុរសខាងលើឈ្មោះ សៅ រតនា ភេទប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ៖ មានវិបត្តិគ្រួសារ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសខាងលើ ដើរឡើងលើស្ពានមុនីវង្សថ្មី ស្រាប់តែដល់ពាក់កណ្ដាលស្ពានក៏លោតចុះទៅក្នុងទឹក ប៉ុន្តែដោយសារចេះហែលទឹកទើបមិនបណ្ដាលឲ្យលង់ឡើយ៕

មតិយោបល់