ព័ត៌មានជាតិ

មានករណីឆេះជ្រាំងស្រូវ២កន្លែង នៅស្រុករលាប្អៀរ

កំពង់ឆ្នាំង: កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះជ្រាំងស្រូវចំនួន០២លើក នៅវេលាម៉ោង៣ និង ៤០នាទីរសៀល ស្ថិតភូមិត្រពាំងអញ្ជាញ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ និងវេលាម៉ោង ៦ និង ២០នាទី ស្ថិតភូមិស្រែថ្មី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រើប្រាស់រថយន្តសង្គ្រោះនិងពន្លត់អគ្គិភ័យចំនួន០៤គ្រឿង អស់ទឹកចំនួន០៦ឡាន។

មូលហេតុ៖ បណ្តាលមកពីក្មេងលេងភ្លើង៕

មតិយោបល់