ព័ត៌មានជាតិ

អ្នកលាងម៉ូតូម្នាក់ផ្ទុះបំពង់ខ្យល់បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១១ និង៥០នាទី មានករណីផ្ទុះបំពង់ខ្យល់សម្រាប់លាងម៉ូតូ ១គ្រឿង បានបណ្តាលឲ្យត្រូវរបួសស្ត្រីម្នាក់ឈ្មោះ មាន គឹមអ៊ន អាយុ៣៨ឆ្នាំ រស់នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ត្រង់កជើង០១កន្លែង របួសកំភួនជើង០១កន្លែង និងរបួសកដៃស្តាំ០១កន្លែង។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ គឺកើតឡើងនៅពេលជនរងគ្រោះកំពុងលាងម៉ូតូ និងបញ្ចូលខ្យល់ទៅបំពង់ខ្យល់ ស្រាប់តែផ្ទុះបំពង់ខ្យល់នោះតែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបានដឹកយកទៅព្យាបាលនៅមន្ទីរខេត្តកំពង់ឆ្នាំង ៕

 

មតិយោបល់