ព័ត៌មានជាតិ

ស្រីស្អាត៣នាក់ត្រូវឃាត់ខ្លួនពីបទរក្សាទុកនិងជួញដូរខុសច្បាប់នូវសារធាតុញៀន

សៀមរាប: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨និង២០នាទីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានបង្ក្រាបបទរក្សាទុកជួញដូរចាត់ចែងនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចបន្ទប់ជួលស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចធ្វើការបង្ក្រាបនិងដកហូតវត្ថុតាងបានរួមមាន:ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០១កញ្ចប់ស្មើនឹងទម្ងន់២,៩ក្រាមទាំងសំបកជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿងទូរស័ព្ទដៃចំនួន០៥គ្រឿងឧបករណ៍ប្រើប្រាស់និងសម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់