ព័ត៌មានជាតិ

ដំណាំកញ្ឆា ៤ទីតាំង ត្រូវកម្លាំងនគរបាល ចុះបង្ក្រាប និងដុតបំផ្លាញចោល នៅស្រុកគិរីវង់

តាកែវ: កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២និង៤០នាទីរសៀល ស្ថិតនៅចំណុចគុហ៊ារចិន ក្នុងភូមិសាស្រ្ត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ លោកស្នងការ នគរបាលខេត្ត លោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះបាទជាន់ជុំ ចុះរុករកកាប់នឹងដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខួចលួចដាំខុសច្បាប់ចំនួន ៤ទីតាំង អាងស្តុកទឹកចំនួន៤ មានផ្ទៃដីប្រហែល ៣៣៦ម៉ែត្រការ៉េ៕

មតិយោបល់