ព័ត៌មានជាតិ

Update៖ ភ្លៀងធ្លាក់មួយមេ ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆាបឆេះតូបជាង២០ នៅផ្សារអ៊ីខាង

ភ្នំពេញ: កាលពីវេលាម៉ោង៤រំលងអធ្រាត្រាឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវវែងស្រេង មានករណីអគ្គិភ័យមួយកើតឡើង ត្រង់ចំណុចផ្សារអ៊ីខាង ទំហំ១០ម×៣០ម ធ្វើអំពីដែកប្រក់ស័ង្កសី បណ្ដាលឲ្យឆេះតូបលក់ខោអាវអស់ជាច្រើនតតូប។

ម្ចាស់ផ្សារឈ្មោះ ចែ ចន្ធូ ភេទស្រី អាយុ ៥០ ឆ្នាំ រស់នៅម្ដុំគិរីរម្យ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សម្ភារ:បាត់បង់៖
-តូលក់ខោអាវជាង២០តូប
-ម៉ូតូ១គ្រឿង
-ខោអាវមួយចំនួនធំ។

ដំណើររឿង៖ មុនពេលកើតហេតុ មានភ្លៀងមួយមេធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យឆ្លងចរន្តប្រអប់បង្គោលភ្លើងចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ហើយរាលដាលឆ្លងឆេះតូបផ្សារលក់ខោអាវអស់មួយល្វែង។

ក្នុងករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៦គ្រឿង ហើយរលត់ជាស្ថាពរនៅវេលាម៉ោង ៥ និង ៤០នាទីព្រឹកថ្ងៃដដែល មិនបង្កឲ្យមានអ្នករបួសឡើយ៕

មតិយោបល់