ព្រះសីហនុៈ នៅវេលាម៉ោង ៨យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះ ឡ ចំហុយ នៅរោងចក្រផលិតក្តារបន្ទះ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ករណីនេះសមត្ថកិច្ច បានចុះអន្តរាគមន៍ និងបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយពន្លត់កុំឲ្យរាលដាលធ្ងន់ធ្ងរ និងពន្លត់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃដដែល។
សូមបញ្ជាក់៖ ទីតាំងនេះធ្លាប់ឆេះម្តងរួចមកហើយ ៕
មតិយោបល់