ព័ត៌មានជាតិ

ពលរដ្ឋសំណូមពរលោក អធិការខណ្ឌពោធិ៍សែនជ័យ ជួយជំរុញលោកមេប៉ុស្តិ៍កាកាប២ ល្បាតដល់យប់ជ្រៅផង ពេលនេះ ចោរលួចផ្លាកលេខទៀតហើយ

ភ្នំពេញ: នៅវេលាម៉ោង ៣រសៀលថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២០២ ពលរដ្ឋបានប្រាប់ Post News ថា មានករណីជនសង្ស័យ លួចផ្លាកលេខរថយន្ត ម៉ាកហាយទ្បែនឌ័រ «ភ្នំពេញ 2AR-4326» ពណ៌ក្រហម កាលពីវេលាម៉ោង ៣ជិតភ្លឺឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ករណីនេះដែរ ជនរងគ្រោះ មិនទាន់បានទៅដាក់ពាក្យបណ្ដឹងនោះទេ ដោយសារជាប់រវល់។

បញ្ហាខាងលើនេះ ប្រជាពលរដ្ឋ បានសំណូមពរទៅលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ទើបទ្បើងកាន់តំណែងថ្មីៗនេះ មេត្តាជួយជំរុញលោកមេប៉ុស្តិ៍កាកាប២ ឲ្យចុះល្បាតជាប្រចាំផង ព្រោះតំបន់ហ្នឹងមានចោរឆក់ជាញឹកញយ ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ។

ជាងនេះទៅទៀត ពួកគាត់បានបន្តថា រាល់ដងឃើញតែមន្ត្រីប៉ុស្តិ៍ ល្បាតតែពេលព្រលប់ប៉ុណ្ណោះ លុះចូលដល់ពេលយប់ជ្រៅ គឺស្ងាត់ឲ្យឈឹងតែម្ដង តើឲ្យពួកគាត់សង្ឃឹមលើអ្នកណាទៅ៕

មតិយោបល់