ព័ត៌មានជាតិ

ឧប្បត្តិហេតុដ៏រន្ធត់! យុវជនម្នាក់ ធ្លាក់ពីលើចុងត្នោត បាក់.កស្លាប់មួយរំពេច

ក្រចេះ: កាលពីវេលាម៉ោង ៨ និង៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ មានឧប្បត្តិហេតុ ធ្លាក់ពីលើចុងត្នោត បណ្ដាលឲ្យបាក់.កស្លាប់។

ជនរងគ្រោះឈ្មោះ ទេព ចាន់មុន្នី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរឡើងត្នោត មានទីលំនៅភូមិ-ឃុំកើតហេតុ។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញស្រុក និងកម្លាំងប៉ុស្តិ៍សណ្ដាន់ បានចុះទៅធ្វើការពិនិត្យសាកសព និងកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់