ឧត្ដរមានជ័យៈ កាលពីវេលាម៉ោង ៧និង៥០នាទីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងវត្តអូរល្ហុង ភូមិអូរល្ហុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ មានករណីរលំសសរសាលាធម្មសភា បណ្ដាលឲ្យបុរសម្នាក់ស្លាប់។
ជនរងគ្រោះឈ្មោះ ច្រឹង មី ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះបានឡើងដោះក្ដារពុម្ពសសរស៊ីម៉ងត៍ ដែលមានទំហំ ២៥ម៉ែត្រគុណ៦ម៉ែត្រ ហើយពេលនោះអ្នករួមការងារជាមួយ ក្រឡេកឃើញសសររករលំ ក៏ខំស្រែកប្រាប់ជនរងគ្រោះឲ្យរត់ចេញ ប៉ុន្តែជនរងគ្រោះមិនរត់ចេញ បែរជាខំប្រឹងទប់ទៅវិញ ស្រាប់តែសសររលំមកសង្កត់លើ បណ្ដាលឲ្យបែកក្បាល បាក់ជើង ស្លាប់តែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យ និងប្រគល់សពជូនប្រធានគណៈកម្មការ អាចារ្យ យកទៅធ្វើបុណ្យ។
សូមបញ្ជាក់៖ ជនរងគ្រោះជាសមាជិក នៃគណៈកម្មការវត្តអូរល្ហុង គ្មានសាច់ញាតិទេ៕





មតិយោបល់