ព័ត៌មានជាតិ

យុវជនម្នាក់ផឹកស្រវឹង បំផ្លាញទ្រព្យសម្បតិ្តអ្នកដ៏ទៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទី ករណី ធ្វើឲ្យខូចខាតដោយចេតនានៅផ្ទះរងគ្រោះ ភូមិចំបក់កោង ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ជា រស្មី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងជួសជុលទូរទស្សន៍ ភូមិចំបក់កោង ឃុំទួលព្រេច ស្រុកអង្គស្នួលខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ សៀ ស៊ន់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិត នៅភូមិចំបក់កោង ឃុំទួលព្រេច ស្រុកអង្គស្នួលខេត្តកណ្តាល។

សម្ភារ:ចាប់យក៖
-កូនកាំបិតចំនួន៣ក្នុងនោះកាំបិតចិតបន្លែ២កាំបិតប៉័ងតោគ្មានដង១។
-ម៉ាសិនទូរទស្សន៍បែកចំនួន១។

សម្ភារះបាត់បង់៖ គ្មាន។

ផលប៉ះពាល់៖ ជនរងគ្រោះបែកទូតាំងលក់ដូចំនួន១។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុជនសង្ស័យ បានផឹកស្រាស្រវឹងហើយស្រែកជេរអ្នកជិតខាងដោយនៅក្នុង ដៃមានកាន់កាំបិតដើរសំដៅមកផ្ទះជនរងគ្រោះ និងហើយកាប់ទូរតាំងបែកនិងយកប្រេងម៉ាស៊ីនជះមកលើជញ្ជាំងផ្ទះ បំរ៉ុងដុតបានអ្នកជិតខាងជួយចាប់ហើយរាយការណ៍មកសមត្ថកិច្ចតែម្តង។

បញ្ជាក់៖ ជនសង្ស័យធ្លាប់មកវាយទូរកញ្ចក់ផ្ទះជនរងគ្រោះ ចំនួន ៣ដងហើយ និងជនសង្ស័យធ្លាប់យកទៅ ដាក់មណ្ឌលផ្តាច់សារធាតុញៀនចំនួន ៣ដងហើយដែរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់ឪពុកយកដាក់មណ្ឌលផ្តាច់ថាំញៀន ៣ដង ហើយខ្លួនបានវាយទូតាំងអីវ៉ានដាក់គ្រឿងទូរទស្សន៍របស់ជនរងគ្រោះបណ្តាលឲ្យបែកប្រាកដមែន៕

មតិយោបល់