ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំបុកគ្នាជាមួយរថយន្តស៊េរីទំនើប បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ៣និង៣៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវ១៩៩កែង៣៨៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

រថយន្ដម៉ាក MG RX5 ពាក់ស្លាកលេខភ្នំពេញ 2BF-9638។
រថយន្ដក្រុមហ៊ុនវីរ:ប៊ុនថាំ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-6016 ។

ដំណើររឿង៖ មុនពេលកើតហេតុរថយន្តស៊េរីទំនើប បើកបរមកពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ លេចចេញរថយន្តក្រុមហ៊ុន វីរ:ប៊ុនថាំ បើកមកពីលិចទៅកើតយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់បានបុកគ្នាតែម្ដង ។

ក្រោយពីកើតហេតុអ្នកបើកបររថយន្ដក្រុមហ៊ុនវីរ:ប៊ុនថាំ បានចាកចេញពីកន្លែងកើតហេតុ ទុកឲ្យក្រុមហ៊ុនជាអ្នកដោះស្រាយ រីឯម្ចាស់រថយន្ដស៊េរីទំនើប នៅកន្លែងកើតហេតុរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់