ព័ត៌មានជាតិ

ប្អូនគេប្អូនយើង! ក្មេងស្រីសិស្សសាលាជម្ពូវ័នម្នាក់បាត់ខ្លួន ពេលនេះឪពុកម្តាយ ស្រក់ទឹកភ្នែកមកដាក់ពាក្យបណ្តឹង

ភ្នំពេញ: នៅព្រឹកថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២០ មានករណីឪពុកម្តាយ ស្រក់ទឹកភ្នែកមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អំពីហេតុការណ៍ការបាត់កូនស្រី តាំងពីល្ងាចថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២០ មកទល់ពេលនេះ មិនរកឃើញ ឫត្រឡប់មកផ្ទះវិញទេ។

ក្មេងស្រីបាត់ខ្លួនឈ្មោះ ស៊ន ស្រីកា អាយុ ១៥ឆ្នាំ ស្នាក់នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សព្វថ្ងៃរៀននៅសាលាអនុវិទ្យាល័យជម្ពូវ័ន។

សូមបញ្ជាក់៖ បើបងប្អូនមិត្តភ័ក្ក ក៏ដូចជាប្អូនស្រីផ្ទាល់បានឃើញការផ្សាយនេះហើយ សូមត្រឡប់មកផ្ទះវិញផង ព្រោះឪពុកម្តាយ កំពុងរង់ចាំទាំងទឹកភ្នែក៕

មតិយោបល់