ព័ត៌មានជាតិ

មុខសញ្ញាគាស់ផ្ទះម្នាក់ត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួន នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: នៅព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ យឹន សុជាតា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះរួមមាន៖
១/ឈ្មោះ សាន រដ្ឋា ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
២/ឈ្មោះ ផេង ផល្លា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ៣/ឈ្មោះ អាន ស្រីវីន ភេទស្រី អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាំងដកហូត៖ ដែកចង់ស្រួចតូចពណ៌ខ្មៅ សម្រាប់ឆ្គឹះចំនួន ១ទូរស័ព្ទម៉ាក ហ៊ូវៃមួយគ្រឿងម៉ូតូ ហុងដា សេ៥០ គ្មានផ្លាកលេខមួយគ្រឿង។

ជនសង្ស័យត្រូវសមត្ថកិចច្ចឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការខណ្ឌដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់