ព័ត៌មានជាតិ

លាន់សូរផាំង! ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់

កំពង់ស្ពឺ: កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ១៣០ ភូមិព្រៃក្តី សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ផ្កាកលេខ កំពង់ស្ពឺ 1M-5031 បើកបរឈ្មោះ ស៊ុន សុភាព ភេទប្រុស អាយុ ២៩ ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិវាល ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មកដល់ចំណុចខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក ស្មាក់រ៉េវ៉ូ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1BV-9136​ បើកបរដោយឈ្មោះ ហែម សារឿន ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅភូមិរំលោង សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលឲ្យរងបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់ វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ តែអកសុលអ្នកបើកម៉ូតូរេវ៉ូបានស្លាប់ ត្រូវគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់