ព័ត៌មានជាតិ

TOYOTA PRIUS បុករបាំងពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជើងទាំងយប់នៅខណ្ឌបឹងកេងកង

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង១១និងនាទីយប់ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២០នៅត្រង់ចំណុចកែងផ្លូវប្រសព្វលើផ្លូវ ម៉ៅសេទុង កែង193 សង្កាត់ ទួលស្វាយព្រៃទី1 ខណ្ឌបឹងកេងកង រវាង រថយន្តTOYOTA PRIUS ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2AW 1302បើកបរលើផ្លូវម៉ៅសេទុង ទិសដៅពី កើតទៅលិច មកដល់ចំនុចកើតហេតុបានបុកនិងខឿនថ្មពុះចែកទ្រូងផ្លូវតែម្តង។ករណីនេះបណ្តាលខូចខាតខឿនថ្មទ្រូងផ្លូវចំនួន ០2 ដុំករណីនេះមិនមានរងរបួសមនុស្សទេ មូលហេតុរថយន្តបើកបរលឿនខ្វះកាប្រុងប្រយ័ត្នរថយន្តខូចខាតយ៉ាងដំណំ៕

 

មតិយោបល់