ព័ត៌មានជាតិ

ចេញពីមណ្ឌលកែរប្រែវិញ លើសដើម

កណ្ដាល: ករណីធ្វើឲ្យខូចខាតដោយចេតនានៅថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២០វេលាម៉ោង២និង៣០នាទីចំណុចភូមិ ក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ជនរងគ្រោះ០២នាក់
១-ឈ្មោះ ឈួន ផាន់ណា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរមុខរបរ គ្រូបង្រៀន មានទីលំនៅភូមិឃុំកើតហេតុ(ខូចខាត អំពូលភ្លើង ចំនួន០១ បាក់ជើងកាំមេរ៉ាសុវត្ថិភាព ចំនួន០១ និង ខូចខាតទំនិញមួយចំនួន)។
២-ឈ្មោះថៃ សុភក្រ្ត័ ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់ដូរ មានទីលំនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល(ខូចខាតកញ្ចក់ទ្វារតូបលក់កាហ្វេចំនួន០១ផ្ទាំង ក្រពឹតទ្វាររូតដែកតូបលក់កាហ្វេ ០១កន្លែង និងបែក ផើងផ្កាចំនួន០១)។
ចំណែកជនសង្ស័យ០១នាក់
ឈ្មោះជា សុវណ្ណដា ហៅ ហ្គោ ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ឃាត់
ខ្លួន)។
វត្ថុតាងចាប់យក៖
– ដំបងឈើ ០១កំណាត់
តាមប្រភពព័ត៌មាននៅពេលកន្លងមកជនសង្ស័យ ធ្លាប់ប្រើប្រាស់គ្រឿងញៀនរហូតមានសភាពញៀនថ្នាំ និងរករឿង ឪពុកម្ដាយ បងប្អូន ហើយឪពុកម្ដាយធ្លាប់បាន យកជនសង្ស័យទៅដាក់នៅមណ្ឌល
កែប្រែបន្សាបថ្នាំញៀន ឱកាសខ្ញុំ រយ:ពេល៣ខែមកហើយ តែពេលត្រឡប់មកផ្ទះវិញនៅតែមិនកែខ្លួន នៅបន្តជក់ថ្នាំញៀន ដដែល ។ លុះដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩វេលាម៉ោង២និង០០នាទី ជនសង្ស័យបានដើរចូលក្នុងផ្ទះរបស់ ជនរងគ្រោះឈ្មោះ ឈួន ផាន់ណា ព្រមទាំងស្ទុះចូលទៅវាយ ឈ្មោះឈួន ផាន់ណា តែឈ្មោះឈួន ផាន់ណា ចេះតែដើរគេចចេញ ហើយ ជនសង្ស័យ បានទាត់ ទំនិញ របស់ឈ្មោះ ឈួន ផាន់ណា បណ្តាលឲ្យខូចខាតអស់មួយចំនួន បន្ទាប់ មកជនសង្ស័យ បានយកដំបងទៅវាយ កញ្ចក់ទ្វារតូបលក់កាហ្វេ របស់ឈ្មោះ ថៃ សុភក្រ្ត័ ជាប្អូនថ្លៃ របស់ឈ្មោះ ឈួន ផាន់ណា បណ្តាលឲ្យបែកកញ្ចក់ទ្វារ១ផ្ទាំងបន្ទាប់មក ឈ្មោះឈួន ផាន់ណា បានដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ច ធ្វើកិច្ចសន្យាអប់រំ ជនសង្ស័យ នៅត្រឹម ប៉ុស្តិ៍នគរបាល ព្រែកតាមាក់។
ដល់ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២០វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រជនសង្ស័យ បានយកដំបងឈើ ទៅវាយ អំពូល
ភ្លើង នៅមុខផ្ទះឈ្មោះឈួន ផាន់ណា បែក អស់១ វាយកាមេរ៉ាសុវត្ថិភាព បណ្តាលឲ្យបាក់ជើងអស់១ វាយទ្វារផ្ទះ ទ្វាររូតដែក លើកគ្រែបំបាស់ និងទាត់ធុងដាក់ទំនិញ រួចក៏ទៅវាយទ្វារដែករូតតូបលក់កាហ្វេ របស់ឈ្មោះ ថៃ សុភក្រ្ត័ ក្រពឹតខូចខាត១កន្លែង និងវាយផើងផ្កាបែកអស់១ទៀត បន្ទាប់មក ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ អនុវត្ត តាមនីតិវិធី៕

 

មតិយោបល់