ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូវ៉ាជែងទៅបុកកូរ៉ូឡា បណ្ដាលឲ្យរបួសធ្ងន់

តាកែវ: កាលពីវេលាម៉ោង ១២ និង ២០នាទី ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២០ លើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦-៤៧ ស្ថិតភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងរថយន្តក្នុងទិសដៅចញ្ច្រាសគ្នា។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FT-4248 ទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ សាយ សែន ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិវាយខ្នោះ ឃុំវៀង ស្រុកសំរោង ខេត្តតាកែវ (របួសធ្ងន់) ខណ:មកដល់ចំណុចខាងលើវ៉ាជែងក៏បុកជាមួយរថយន្តម៉ាក កូរ៉ូឡា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2J-1129 ធ្វើដំណើរបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ ទួន ធា ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិព្រៃព្រាល ឃុំត្រពាំងចំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។

មូលហេតុ៖ ម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ៕

មតិយោបល់