ផ្ទះ ព័ត៌មានជាតិ ដំណាំចេក និងត...

ដំណាំចេក និងតាង៉ែនចំនួន ៤ហិចតា ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញ

0

ប៉ៃលិន: នៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២០ ម៉ោង ១២និង០០នាទីថ្ងៃត្រង់ មានករណីអគ្គិភ័យភ្លើងឆេះព្រៃលើភ្នំរាលចូលដីចម្ការ ចំណុចចន្លោះបង្គោលឡាក់លេខ៦៧-៦៨ ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុង/ខេត្តប៉ៃលិន ។

កម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ សហការជាមួយកម្លាំងប្រចាំបញ្ជា ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែ រិទ្ធី ស្នងការរង និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿងទៅទីតាំងកើតហេតុ ម៉ោង១២និង៣០នាទី ធ្វើការបាញ់ទប់ស្កាត់ កុំឲ្យឆេះរាលបន្តដល់លំនៅដ្ឋាន និងដីចម្ការប្រជាពលរដ្ឋ ដែលនៅក្បែរទីតាំងកើតហេតុ រហូតដល់ម៉ោង ២និង០០នាទីរសៀល ត្រូវបានកម្លាំងជំនាញបាញ់រលត់ទាំងស្រុងនៅតាមជើងភ្នំ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត។

ការខូចខាត៖
-ឆេះដំណាំស្វាយចំនួន ៥០០ដើម
-ដំណាំចេកចំនួន ៤ហិចតា
-តាង៉ែនចំនួន ៥០ដើម និងមិនបណ្តាលឲ្យមានមនុស្ររងរបួស ឬប៉ះពាល់ដល់ផ្ទះសំបែងប្រជាពលរដ្ឋនោះទេ ។

មូលហេតុ៖ ភ្លើងឆេះរាលចេញមកពីព្រៃនៃទឹកដីប្រទេសថៃ៕

មតិយោបល់