ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅខេត្តព្រៃវែង

ព្រៃវែងៈ កាលពីវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង ស្ថិតក្នុងភូមិឡាំឡូង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។

ជនរងគ្រោះឈ្មោះ ច ឡេង ភេទប្រុស អាយុ ៥០ឆ្នាំ ផ្ទះប្រក់ក្បឿងទំហំ ៧×៨ម៉ែត្រ ខូចខាតទាំងស្រុង។

សូមបញ្ជាក់៖ ករណីនេះសមត្ថកិច្ចបានចេញអន្តរាគមន៍ នៅទីតាំងកើតហេតុ៕

មតិយោបល់