ព័ត៌មានជាតិ

ផ្អើលយប់មិញ! អគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ នៅសិប្បកម្មផលិតគ្រឿងសង្ហារឹម “ឡៅ វ៉ៃ”

រតនគីរី: កាលពីវេលាម៉ោងប្រហែល ១០ និង២០នាទីយប់ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះបន្ទះឈើស្តើងៗ (ក្តារកុងផ្លាកកេ) ដែលដាក់ហាលកម្តៅថ្ងៃ នៅក្នុងទីតាំង សិប្បកម្មផលិតគ្រឿងសង្ហារឹម “ឡៅ វ៉ៃ” ស្ថិតនៅភូមិគ្លិះ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។

ដោយមានកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាការជួយសហការគ្នា កងកម្លាំង បានពន្លត់អគ្គិភ័យ មិនឲ្យឆេះរីករាល ទទួលបានជោគជ័យ។ ហេតុការណ៍នេះ បានប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត មានរថយន្តពន្លត់អគ្គិភ័យស្រុកបរកែវ ០២ គ្រឿង រថយន្តពន្លត់អគ្គិភ័យស្រុកអូរយ៉ាដាវ ០១គ្រឿង។

សម្ភារ:ខូចខាត៖ ឆេះបន្ទះឈើស្តើងៗ (ក្តារកុងផ្លាកកេ) អស់មួយចំនួនធំ៕

មតិយោបល់