ព័ត៌មានជាតិ

រថយន្តឡង់គ្រឺស័រ ដាច់ហ្រ្វាំងជ្រុលទៅបុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យឪពុកកូន២នាក់រងរបួស

ភ្នំពេញ: នៅវេលាម៉ោង៨ និង ២០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ លើផ្លូវម៉ៅសេទុងកែងផ្លូវ១១៨ ស្ថិតសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក PSX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1IC-7128 ជិះគ្នា២នាក់ឪពុកកូន ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ឡង់គ្រឺស័រ ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2B-9277 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នាធ្វើការបត់ឆ្វេងដាច់ហ្រ្វាំងជ្រុលទៅបុកម៉ូតូខាងលើអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យឪពុកកូនរបួសស្រាល។

ក្រោយកើតហេតុ ភាគីទាំងសងបានធ្វើការសម្រួលគ្នាដោយខាងរថយន្តបង្កចេញថ្លៃជួសជុល ដើម្បីបញ្ចប់រឿង៕

មតិយោបល់