ព័ត៌មានជាតិ

ទីតាំងលេងល្បែងស៊ីសងមួយកន្លែង ត្រូវសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនមនុស្ស ៤នាក់

សៀមរាប: កាលពីវេលាម៉ោង ៣និង២០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ទីតាំងលេងល្បែងស៊ីសង (លេងបៀ) មួយកន្លែង ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក សហការណ៍ជាមួយកម្លាំងប្រជាការពារភូមិ ចុះបង្ក្រាប។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៤ នាក់៖
១/ ឈ្មោះ ឆ្លាម គង់ ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកសិករ (ជាម្ចាស់ផ្ទះ)
២/ឈ្មោះ ហ៊ុន សុណា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាងថតរូប (ជាអ្នកលេង)
៣/ឈ្មោះ វ៉ាន់ យឹង ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរមេផ្ទះ (អ្នកលេង)
៤/ឈ្មោ ចាន់ ជាតិ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ (ជាអ្នកលេង)។ អ្នកទាំងអស់គ្នារស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ដកហូតវត្ថុតាង៖​ ម៉ូតូចំនួន០៦ គ្រឿង កង់ចំនួន០៣គ្រឿង និងសន្លឹកបៀចំនួន០៣ ហ៊ូ។

សមត្ថកិច្ចបាននាំខ្លួនមនុស្សទាំង០៤ នាក់ មកធ្វើការសាកសួរ ក្រោយពីទទួលបានចម្លើយ សារភាពកំហុស បច្ចុប្បន្នអ្នកទាំង០៤ ត្រូវបានសមត្ថកិច្ច អប់រំណែនាំ និងឲ្យធ្វើកិច្ចសន្យា បញ្ឈប់ការលេងល្បែងស៊ីសងទៀត៕

មតិយោបល់