ព័ត៌មានជាតិ

អាសូរណាស់! កុមារអាយុ៤ឆ្នាំម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួស បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ: កាលពីថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៨ និង ០០នាទីលើផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ៣៨-៣៩ ស្ថិតភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ មានគរណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្តកន្ត្រៃ។

ជនរងគ្រោះចំនួន៥នាក់រួមមាន៖
១/ឈ្មោះ ញ៉ែម ជឿន ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (របូសធ្ងន់)។
២/ឈ្នោះ ចាន់ រី ភេទស្រី អាយុ ៣២ ឆ្នាំ (របួសស្រាល)។
៣/ឈ្មោះ ជឿន ចាន់នឿន ភេទប្រុស អាយុ ១២ ឆ្នាំ (រងរបួសធ្ងន់)។
៤/ឈ្មោះ ជឿ ចាន់ណា អាយុ ៨ ឆ្នាំ (របួសធ្ងន់)។
៥/ឈ្មោះ ជឿន ចាន់នុច ភេទប្រុស អាយុ ៤ ឆ្នាំ (ស្លាប់)។

ដំណើររឿង៖ នៅវេលាកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក ហុងដាវ៉េវអាល់ហ្វា ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ញ៉ែម ជឿន ភេទប្រុស ដឹកប្រពន្ធនិងកូន០៣នាក់ ទិសដៅពីលិចទៅកើតខណ:មកដល់ចំណុចខាងលើបានបុកគោយន្តកន្រៃ្តម៉ាក គូបូតា ពណ៍ក្រហម ដឹកអុស បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ចំពីក្រោយបណ្ដាលឲ្យរងរបួស០៤នាក់និងស្លាប់ម្នាក់ចំណែកម៉ូតូខូចខាតផ្នែកខាងមុខទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់