ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបបានកំពូលចោរលួចម៉ូតូនិងរថយន្តឆ្លងខេត្ត បានចំនួន២នាក់…

កណ្តាល: កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះ អាយ អ៊ីង ហៅអឿន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិព្រែកតាម៉ែ ឃុំកំពង់អុស ស្រុកពញឮ ខេត្តកណ្ដាល ដែលកំពុងបើករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-7761 ស៊េរី២០០២ ចេញផ្ទះឈ្មោះ នោ ពន ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិព្រៃអន្សែ ឃុំជុពូព្រឹកឧដុង្គ ដែលខ្លួនបានយកទៅលាក់ទុកពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩។

ក្នុងរថយន្តនោះ សមត្ថកិច្ចបានឆែកឃើញ៖
១.ប្រដាប់កឹបស្លាកលេខ១
២.កូនសោ៧
៣.ទុរវីសមុខស្រួច៣
៤.សោម៉ូតូ២
៥.សោឡាន២
៦.មួកសុវត្ថិភាព១
៧.កាតគ្រីរថយន្ត១
៨.កាតគ្រីម៉ូតូ២
៩.ទូរសព្ទចាស់២គ្រឿង
១០.គ្រាប់កឹបម៉ូតូមួយចំនួន។

លុះដល់ម៉ោង២រសៀល បានឃាត់មុខសញ្ញាសង្ស័យម្នាក់ទៀតឈ្មោះ នោ ពន ជាម្ចាស់ផ្ទះខាងលើ ដកហូតបានម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ក្រហម ស្លាកលេខ កំពត 1K-1421 និងទូរសព្ទ១គ្រឿង។

តាមចម្លើយសារភាពជនសង្ស័យខាងលើឆ្លើយថា៖ ទាំង២នាក់បានធ្វើសកម្មភាពកាច់កម៉ូតូចំនួន៣លើកនៅកំពង់សោម ហើយបានជិះយកមកលក់នៅផ្ទះឈ្មោះនោ ពន។

ដល់ម៉ោង៥ល្ងាចថ្ងៃខែឆ្នាំដដែលឈ្មោះ រដ្ឋា ចន្ទ្រា អាយុ២៩ឆ្នាំ ត្រូវជាប្រពន្ធឈ្មោះ នោ ពន បានប្រគល់សម្ភារ:ដែលនៅក្នុងផ្ទះរួមមាន
១.ទុរវីសចំនួន១០
២.ក្បាលដោះបូស៊ី៣
៣.ឈ្នាន់ប្រាំង៤
៤.ទ្រនាប់ចង្កឹះលេខ៤
៥.ដង្កាប់៦
៦.កញ្ចក់១គូ
៧.កាងម៉ាស៊ីន៣
៨.កូនសោដោះ១៨
៩.ប្រដាប់ឆ្កឹះសោម៉ូតូ២
១០.ប្រដាប់កឹបស្លាកលេខ១
១១.ដង្កាប់ដងជ័រ៣ ៕

មតិយោបល់