ដើម្បីជ្រាបច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

ព័ត៌មានក្នុងដៃអ្នក
ដើម្បីជ្រាបច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖
ព្រះសីហនុៈ ឆ្លៀតពេលទោះជាមមាញឹកក្នុងការងារយ៉ាងណាក្តីនៅថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងសហការីបន្ទាប់ពីបានធ្វើពិធីប្រគល់ស្រះទឹកជូនប្រជាពលរដ្ឋនៅភូមិកំពង់ស្មាច់តូចឃុំទឹកល្អក់រួចមកក៏បានបន្តដំណើរមកកាន់សាលាអនុវិទ្យាល័យដូងប្រេងតានៃ ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់។ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខក្មួយៗសិស្សានុសិស្សជាច្រើននាក់ព្រមទាំងនាំយកទៅជាមួយ មាននំប៉័ង និង សម្ភារៈសិក្សាជាច្រើនមុខទៅចែកជូនក្មួយៗនៅទីនោះ ព្រមទាំងនាំយក មកប្រគល់ជូនសាលាមានបង់ថ្មចំនួន២កំផ្លេផងដែរ។ ក្នុងឱកាសនោះគេសង្កេតឃើញទឹកមុខ សិស្សានុសិស្សទាំងអស់សម្ដែងនូវការស្វាគមន៍ដោយក្តីរីករាយបំផុត។ លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើឲ្យក្មួយៗទាំងអស់ខិតខំប្រឹងប្រែងរៀនសូត្រស្តាប់បង្គាប់ឪពុកម្តាយ…
បន្ទាយមានជ័យ: យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះចរាចរណ៍មួយ បង្កឡើងដោយរថយន្តក្រុង ពណ៌ក្រហម មិនចាំស្លាកលេខ បុកជាអ្នកដើរថ្មើរជើង ជាបុរស យ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់នៅចំណុចបុរី KN ក្នុងក្រុងប៉ោយប៉ែត ចំណែករថយន្តបង្កបានបន្ថែមល្បឿនបើកគេចខ្លួនបាត់។ ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕ មតិយោបល់
ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ បានធ្វើសកម្មភាពលួចម៉ូតូបានសម្រេច ហើយបម្រុងយកទៅផ្ញើក្នុងមន្ទីរពេទ្យ ខណៈនោះសមត្ថកិច្ចខណ្ឌចំការមនកំពុងល្បាតបានប្រទះឃើញជនសង្ស័យជិះម៉ូតូអត់ស្លាកលេខ ដោយមានការសង្ស័យបានហៅឈប់សួរនាំទើបដឹងថា ម៉ូតូខាងលើ ជនសង្ស័យទើបនឹងលួចបាន ហើយកាច់ស្លាកលេខចោល សមត្ថកិច្ចក៏ឃាត់ខ្លួនតែម្ដង។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យទៅប្រាប់ទីតាំងលួច ទើបម្ចាស់ម៉ូតូភ្ញាក់ផ្អើលដោយមិនដឹងថា ម៉ូតូរបស់ខ្លួនបានបាត់។ បើតាមសម្ដីម្ចាស់ម៉ូតូឈ្មោះ ស្រេង ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ…
មតិយោបល់