ព័ត៌មានជាតិ

ចោរលួចម៉ូតូទាំងថ្ងៃត្រង់ ជនរងគ្រោះ គ្មានសង្ឃឹមសមត្ថកិច្ច រកឃើញមកវិញទេ…

ភ្នំពេញ: នៅវេលាម៉ោង ៣ និង២០នាទីរសៀលថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ ពលរដ្ឋបានប្រាប់ Post News ថា មានករណីជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូ ម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1HJ- 5987 ដែលចតទុកនៅមុខផ្ទះជួល យកទៅបាត់។

ជនរងគ្រោះ មានមុខរបរ អ្នកអ៊ុតសក់ បានបាត់ម៉ូតូ កាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ៅ១២និង២០នាទីថ្ងៃត្រង់ ស្ថិតតាមបណ្ដោយផ្លូវបេតុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និរោធ ដើម្បីចាត់ការតាមនិតីវិធី។

ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា គាត់ចង់ឲ្យសមត្ថកិច្ច ជួយរកម៉ូតូឲ្យឃើញឆាប់ៗផង តែដូចជាគ្មានសង្ឃឹមសោះថា អាចរកឃើញមកវិញនោះ ព្រោះកន្លងមកម្ដុំហ្នឹង មានករណីបាត់ជាញឹកញាយ មិនដែលចាប់បានជនសង្ស័យ យកមកផ្ដន្ទាទោសបាននោះទេ។

ប្រជាពលរដ្ឋសំណូមពរទៅលោក អេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅ ជួយជំរុញមន្ត្រីក្រោមឱវាទរបស់លោកផង ជាពិសេសលោកមេប៉ុស្តិ៍និរោធ មេត្តាចុះល្បាតជាប្រចាំ កុំបណ្ដែតបណ្ដោយឲ្យមានបញ្ហាខាងលើញឹកញយពេក ធ្វើឲ្យពលរដ្ឋរស់នៅក្នុងមូលដ្ឋាន អស់ជំនឿទៅលើសមត្ថកិច្ច តើភូមិ-ឃុំមានសុវត្ថិភាពនៅឯណា៕

មតិយោបល់