ព័ត៌មានជាតិ

មុខសញ្ញាចែកចាយសារធាតុញៀនធំ នៅខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ: នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កម្លាំងជំនាញបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចែកចាយសារធាតុញៀន។

ជនសង្ស័យឈ្មោះ សេង គឹមលក្ខ័ ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតំណាក់ដំរី (ភូមិទី៣) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមពណ៌សរចំនួន២កញ្ចប់ធំ
-ប្រាក់រៀលចំនួន ៣១៥០០០រៀល
-ទូរសព្ទ័ប្រភេទNOKIAចំនួន១គ្រឿង
-ម៉ូតូម៉ាក HONDA WAVE ពណ៌ទឹកសណ្តែក ចំនួន០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់