ព័ត៌មានជាតិ

កំពុងតែលង់លក់ស្រួល! អគ្គិភ័យឆាបឆេះរោងសិប្បកម្ម ជនជាតិវៀតណាម នៅក្រុងបានលុង

រតនគិរី: នៅវេលាម៉ោង១២ និង ១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២០ មានអគ្គិភ័យមួយបានកើតឡើងនៅរោងសិប្បកម្មធ្វើតុ និងទូ របស់ជនជាតិវៀតណាម ស្ថិតភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ម្ចាស់សិប្បកម្មឈ្មោះ វឹង ភេទប្រុស អាយុ ៥០ ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅភូមិ/ឃុំខាងលើ។
រោងសិប្បកម្មមាន ទំហំ៧ម×៣០ម ធ្វើអំពីឈើប្រក់សង្គសី។

ក្នុងករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង អស់ទឹក៨ឡាន និងរលត់ទាំងអស់ស្រុងនៅម៉ោង២ និង៣០នាទីទៀបភ្លឺ មិនមានមនុស្សរបួសទេ៕

មតិយោបល់