ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថ ចុះឆែករករថយន្ត បំពាក់ផ្លាកលេខ ខេមរភូមិន្ទ ក្លែងក្លាយ ប័ណ្ណបើកបរ ខេមរភូមិន្ទ វិទ្យុទាក់ទងដោយគ្មានការអនុញ្ញាត

ភ្នំពេញៈ សកម្មភាពកម្លាំង ជំនាញ មន្ទីរសម្ភារៈបច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះអនុវត្តន៍ការងារ រថយន្ត បំពាក់ផ្លាកលេខ ខេមរភូមិន្ទ ក្លែងក្លាយ ប័ណ្ណបើកបរ ខេមរភូមិន្ទ វិទ្យុទាក់ទងដោយគ្មានការអនុញ្ញាត ពីក្រសួង និងអង្គភាព នៅលើកំណាត់ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

កម្លាំងអាវុធហត្ថក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងតាមបណ្តាលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម នាំគ្នាហាត់ប្រាណ ធ្វើអនាម័យ បោសជូត ទាំងខាងក្នុង និងខាងក្រៅ កន្លែងធ្វើការ រួចរួសរាន់ងូតទឹកស្លៀកពាក់ រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ ជូនបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សឆ្លងផ្លូវ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ដោយពុំខ្លាចពីភាពនឿយហត់ឡើយ៕

មតិយោបល់